សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីលាងសាយភោជន៍ រៀបចំដោយនាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ

Masterweb
បញ្ចូលដោយ -

(វៀងចន្ទ)÷ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃកម្ពុជា រួមជាមួយនឹងប្រមុខដឹកនាំអាស៊ាន និងប្រទេសដៃគូ ចូលរួមពិធីលាងសាយភោជន៍ កិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៤​ និង៤៥​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ នាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕